អភិបាលរាជធានី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ី


នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Dato’Sri Hasan Malek ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះការវិវត្តយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើន។ ឯកឧត្តមអភិបាល ក៏បានថ្លែងអំណរគុណ និងជំរុញឱ្យមានចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរាជធានីរបស់ប្រទេសម៉ាឡេស៊ីឱ្យបានឆាប់ផងដែរ៕