ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១១


នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១១ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលមកពីក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងដៃគូអភិវឌ្ឍន៍ រួមមាន សហភាពអឺរ៉ុប(EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត(SIDA) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) ព្រមទាំងអ្នកសង្កេតការណ៍មកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០១៦ និងពិភាក្សាបន្ថែមផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧-២០១៨ របស់កម្មវិធីCCCA។