សម្តេចភក្តី សាយឈុំ អញ្ជើញចុះពិនិត្យ ការងារគ្រប់គ្រង អភិរក្សសារមន្ទីរ ២ធ្នូ


ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម ស៊ឹម កា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណបក្ស បានអញ្ជើញចុះពិនិត្យ ការងារគ្រប់គ្រង អភិរក្សសារមន្ទីរ ២ធ្នូ ដែលស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ…។
ក្នុងឱកាសនោះ សម្តេចភក្តីបានផ្តល់អនុសាសន៍ លើការងារថែទាំ កែលំអ សោភ័ណភាពក្នុងបរិវេណវិមាន២ធ្នូ និងការងារគ្រប់គ្រងអភិរក្សសារមន្ទីរឱ្យបានកាន់តែល្អ ហើយព្រមជាមួយគ្នានេះដែរ សម្តេចអនុប្រធានគណបក្ស បានដោះស្រាយឧបត្ថម្ភបង្គោលភ្លើង និងអំពូលដើរដោយពន្លឺព្រះអាទិត្យចំនួន 70បង្គោល ដាក់បំភ្លឺបន្ថែម នៅក្នុងទីលាន និងសួនច្បារក្នុងបរិវេណសារមន្ទីរ និងជួយកសាងអាគារមួយខ្នង សម្រាប់ជាការិយាល័យធ្វើការងាររបស់សារមន្ទីរ ២ធ្នូ…៕