នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ រវាងគណៈកម្មការអន្តរក្រសួង និងគណៈប្រតិភូវេទិកាសេដ្ឋកិច្ចពិភពលោក ដែលដឹកនាំដោយលោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សា និងធ្វើបច្ចុប្បន្នភាព ស្តីអំពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅ ថ្ងៃទី១០
១១ និង១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យ សមាជិកសមាជិកា នៃគណៈកម្មាធិការ និងអនុគណៈកម្មាធិការជំនាញ ជួបប្រជុំពិភាក្សាជាមួយ សមភាគីរបស់ខ្លួនមកពី វេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីពិភាក្សា និងការផ្លាស់ប្តូរយោបល់បន្ថែម ទាក់ទងនឹងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ។
យុវជន បច្ចេកវិទ្យា និងកំណើន នឹងក្លាយជាប្រធានបទ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ២០១៧ នៅកម្ពុជា
