នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ការដ្ឋានក្រោម ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ការដ្ឋានក្រោម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវ ចំនួន ៤៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៧ ហិកតា ៕
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ការដ្ឋានក្រោម
![](https://www.cpp.org.kh/wp-content/uploads/2017/03/17021858_1496427147066066_2611347341114860861_n-768x576.jpg)