ឯកឧត្ដម សួស គង់ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិស្ដីពី ការអនុវត្តមុខងារសាកល្បងជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ


ព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានី ភ្នំពេញ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិស្ដីពី ការអនុវត្តមុខងារសាកល្បងជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ។