រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំអន្តរក្រសួង​រៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច


នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំអន្តរក្រសួង​រៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លី ក្នុងខេត្តមណ្ឌលគិរីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ កិច្ចប្រជុំនេះ
មានការចូលរួមពីក្រុមការងារអន្តរក្រសួងសរុបប្រមាណ ៥៥០ នាក់ ក្នុងនោះក្រុមការងារវាស់វែងរបស់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ៣០០ នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥០ នាក់ និងក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់។