ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ០៦កន្លែង ក្នុងខេត្តបន្ទាយមានជ័យ


នៅថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ០៦កន្លែង រួមមាន ៖
១-ប្រព័ន្ធធារាសាស្រ អាងពន្លៃ ស្ថិតនៅឃុំពន្លៃ ស្រុភ្នំស្រុក
២-ប្រព័ន្ធធារាសាស្រ្ត អាងតាម៉េង ស្ថិតនៅឃុំគោកកឋិន ស្រុកថ្មពួក
៣-ប្រព័ន្ធធារាសាស្រ្ត អន្លង់រុត ស្ថិតនៅឃុំ ស្វាយចេក ស្រុកស្វាយចេក
៤-ប្រព័ន្ធធារាសាស្រ្ត ពោធពីរដេីម ស្ថិតនៅ បន្ទាយនាង ស្រុកមង្គលបូរី
៥-ប្រព័ន្ធធារាសាស្រ្ត ខ្ទុំជ្រុំ ស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី
៦-ប្រព័ន្ធធារាសាស្ត្រ អាងម្កាក់ ស្ថិតនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៕