មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ ស្ថិតក្នុងសង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៧៥០ ហិកតា ស្រូវប្រាំង ចំនួន ៧០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១៥ ហិកតា ៕