រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមអ៊ុតកៅស៊ូការដ្ឋានទី៤១


នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូការដ្ឋានថ្មី គឺ ផ្លូវលេខ ៣២៧ ចាប់ពីផ្លូវលេខ ៥៩២ ដល់ផ្លូវលេខ ៥៩៤ ក្នុងខណ្ឌទួលគោក ។
នៅថ្ងៃស្អែក នឹងចាប់ផ្តើមការដ្ឋានថ្មីអ៊ុតកៅស៊ូផ្លូវចំនួន ៣ខ្សែគឺ :
១-ផ្លូវលេខ ២២២ ក្នុងខណ្ឌដូនពេញ
២-ផ្លូវលេខ ៥៥៤ ក្នុងខណ្ឌទួលគោក
៣-ផ្លូវលេខ ១៦៧ ក្នុងខណ្ឌចំការមន។