ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ


នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នេះ នៅភូមិនាង ទើត ឃុំនាង ទើត ស្រុកតំបែរ ខេត្តត្បូងឃុំ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះ មូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៧០០នាក់។
សូមបញ្ចាក់ថា វេទិកានេះគឺមានគោលបំណងចង់ដឹងពីផលលំបាក បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ និងរកជំនួយឧបត្ថម្ភជួយប្រជាពលរដ្ឋ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។ ឆ្លៀតក្នុងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំនាង ទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាដែលកំពុងប្រឈម។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមដោះស្រាយពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយចាត់វិធានការ និងបន្តតាមដានចំពោះការអនុវត្តសំណើទាំងនេះ។