ក្រសួងបរិស្ថាន ចាប់ផ្តើមស្តារល្បាប់ភក់ទន្លេបាសាក់តូច


ដោយយល់ឃើញពីមុខងារ និងសារៈសំខាន់នៃដងទន្លេបាសាក់តូច ដែលមាន ទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រសួងបរិស្ថាន ដោយមានកិច្ច សហការល្អរវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC បានធ្វើការស្តារល្បាប់ភក់ទន្លេបាសាក់ តូចចាប់ពី ចំណុចដែលក្រុមហ៊ុនបានចាក់ ដីបំពេញរហូតដល់ចុងកោះ ឱ្យបានជម្រៅស្នើនឹងបាតទន្លេមេគង្គក្រោម ដើម្បីបង្កើនធារទឹកទ្វេរដង និងសម្រួល ចរន្តទឹក គ្រាដែលការស្តារនេះ ត្រូវបានចាប់ ផ្តើមធ្វើកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ។
ការស្តារនេះ គឺជាកិច្ចសហការគ្នាដ៏ល្អរវាងស្ថាប័នរដ្ឋ ជាមួយនឹងវិស័យឯកជន ក្នុងការធ្វើឱ្យកាន់តែល្អប្រសើឡើងនូវជីវចម្រុះក្នុងទឹក ក៏ដូចជាសោភ័ណ្ឌភាព បរិស្ថាននៅតាមដងទន្លេបាសាក់តូច និងអនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃដីកោះពេជ្រ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍កោះពេជ្រ។
River 27-01-2016 (1)          River 27-01-2016 (2)
River 27-01-2016 (3)             River 27-01-2016 (4)
River 27-01-2016 (5)               River 27-01-2016 (6)