នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ទៅសួរសុខទុក្ខ លោក តាំង ហេង មេភូមិដប់បាត សង្កាត់លលកស ដែលបច្ចុប្បន្នលោកមានជំងឺភ្នែក។
នេះគឺជាការយកចិត្តទុក្ខដាក់ របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចាត់ឲ្យក្រុមការងាររៀបចំជាសម្ភារ និងថវិកាមួយចំនួន ដើម្បីចុះសួរសុខទុក្ខដោយផ្ទាល់ ដល់ថ្នាក់ដឹកនាំភូមិសង្កាត់ ក្នុងនាមជាក្រុមគ្រួសារតែមួយ៕