គ្រូពេទ្យស្ម័គ្រជាង ១០០នាក់ ព្យាបាលជម្ងឺនៅពោធិសាត់


Mom Bunheng 27 01 16 2 copy

     គ្រូ​ពេទ្យ​ ​១១០​នាក់ បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ខេត្ត​ពោធិ៍សាត់ ​នៅ​ថ្ងៃទី​២៦​ខែ​មក​រា​នេះ ​។ ការ​ព្យាបាល​ប្រជាជន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​នោះ​ រៀប​ចំ​ឡើង​ដោយ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​កម្ពុជា​… ហើយ​​ការ​ព្យាបាល​នោះ​បាន​ធ្វើ​ឡើង​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​សំពៅ​មាស​ ។

     រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​អញ្ជើញ​ចូល​រួម​​ពិនិត្យ​មើល​ការ​ព្យាបាល​ជម្ងឺ​នោះ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា​នេះ​ ។ របាយ​ការណ៏​របស់​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​សំពៅ​មាស លោក​វេជ្ជបណ្ឌិត  ចាន់សុខា បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ព្យាបាល​នេះ​មាន​រយៈ​ពេល​ ១០​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៥ ខែ​​មករា ​ឆ្នាំ​ ២០១៦ រហូត​ដល់​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ ។ គ្រូ​ពេទ្យ​ខ្មែរ​ស្ម័គ្រ​ចិត្ត ចំនួន ​១១០​នាក់ នេះ បាន​ចុះ​មក​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​ការ​ព្យាលបាល​បាន​ផ្តោត​លើ ច្រមុះ​មាត់ បំពង់​ក …ការ​ព្យាបាល​មាត់​ធ្មេញ និង​ដក​ធ្មេញ​ជា​ដើម ក្នុង​នោះ​ដែរ ការ​ព្យាបាល​ក៏​ទាក់​ទង​លើ​ផ្នែក​សម្ភព​ស្រ្តី…​ ជម្ងឺ​ស្ត្រី…​ជម្ងឺ​ស្ពឹក រលាក​សន្លាក់ ជា​ដើម​ ។  សមាគម​សុខាភិបាល​នៅ​អាមេរិក​ ក៍​នឹង​ផ្តល់​ដៃ​សិប្បនិមិត្ត ជូន​អ្នក​ពិការ​ផង​ដែរ​ ​។

     ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​សម្តែង​ការ​អបអរ​ចំពោះ ​លោក​វេជ្ជបណ្ឌិត តាន់ សុង  ប្រធាន សមា​គម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាម៉េរិក និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក ដែល​មាន​សទ្ធា​ជ្រះ​ថ្លា បាន​រៃ​អង្គាស​គ្នា​បាន​ជា​ប្រាក់ ដើម្បី​ទិញ​ជា​ថ្នាំ​ពេទ្យ ចុះ​មក​ជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ខ្មែរ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ។ ឯកឧត្ដម​បាន​បន្ត​ថា ខេត្ត​ពោធិ៍សាត់ គឺ​ជា​ខេត្ត​ទី៦ ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​ពួក​គេ​បាន​ទៅ​នៅ​សហរដ្ឋ​អាម៉េរិក​ក្តី ប៉ុន្តែ​មិន​ដែល​ភ្លេច​ឈាម​ជ័រ​ជា​អ្នក​មាន​កំណើត​នៅ​កម្ពុជា នោះ​ទេ ។

Mom Bunheng 27 01 16 3 copy Mom Bunheng 27 01 16 4

Mom Bunheng 27 01 16 5 copy Mom Bunheng 27 01 16 6 copy

Mom Bunheng 27 01 16 7 copy