សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា


នៅសាលពិពណ៍កោះពេជ្ររសៀលថ្ងៃទី ៦ ខែ កុម្ភះ ឆ្នាំ ២១០៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣១៥០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរ រីករាយ និងកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។

សភាពការស្រុកទេសចេះតែវិវត្តន៍ទៅមុខលឿន ដូច្នេះការបន្តការសិក្សារៀនសូត្រគឺអត់មានព្រំដែនកំណត់ឡើយ។ ទោះបីនិស្សិតយើងបានបញ្ចប់ការសិក្សាថ្ងៃនេះក្តី គឺនៅតែអាចសិក្សាតទៅមុខទៀតបាន។ សម្តេចតេជោលើកទឹកចិត្តដល់និស្សិតអោយសិក្សាអោយបានជ្រៅជ្រះនិងខ្ពង់ខ្ពស់។ គ្មានការរីកចម្រើនណាមួយដែលគ្មានការចូលរួមនោះទេ។ គឺយើងខិតខំទាំងអស់គ្នាដើម្បីថែរក្សាការពារសន្តិភាព ដើម្បីប្រទេសយើងរីកចម្រើនទៅមុខ។ ទោះបីក្មួយៗនិស្សិតបានសិក្សារៀនសូត្រចេះដឹងដល់កម្រិតណាមក៏ដោយ គឺមិនត្រូវវភ្លេចអតីតកាលខ្លួនឡើយ។ ព្រោះវាលំបាកណាស់ ទម្រាំមានសន្តិភាពមកទល់សព្វថ្ងៃនេះ។ គោលនយោបាយគណបក្សប្រជាជនគឺបានបើកទូលាយអោយវិស័យឯកជនចូលរួម ទើបមានសាកលវិទ្យាល័យឯកជនជាច្រើនបានបើកទ្វារ និងជួយជំរុញអោយគុណភាពអប់រំកម្ពុជាកាន់តែរីកចម្រើនមកទល់សព្វថ្ងៃ។

ចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រគល់សញ្ញាបត្រដល់និស្សិត និងថ្លែងអំណរគុណដល់ឪពុកម្តាយ អាណាព្យាបាល សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ដែលបានរួមចំណែកអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិអោយកាន់តែរីកចម្រើន៕