ឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា សម្ពោធព្រះវិហារសសរ១០១ វត្តព្រៃខ្លុង


ពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា សម្ពោធព្រះវិហារសសរ១០១ វត្តព្រៃខ្លុង ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ២០១៧នេះ

វត្តព្រៃខ្លុងជាវត្តមួយមានអាយុកាលរហូតដល់ទៅ១៦៥ឆ្នាំ ក្នុងរបបប៉ុលពតវត្តនេះក៏ដូចជាវត្តនានាទូទាំងប្រទេសកម្ពុជាត្រូវបានបំផ្លាញស្ទើតែទាំងស្រុង រហូតដល់ថ្ងៃរំដោះ៧មករា ទើបវត្តអារាមទាំងឡាយចាប់ផ្តើមកសាងឡើងវិញជាបណ្តើរៗ ទោះយ៉ាងដូចជាព្រះវិហារថ្មី ដែលមានសសរ១០១នៃវត្តព្រៃខ្លុងនេះជាដើម ដូចនេះប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍និងភាពរីកចម្រើន