នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដឹកនាំដោយ Takahashi Fumiaki ប្រធានសមាគមកម្ពុជាជប៉ុន និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងការប្រើប្រាស់ឡដុតសំណល់រឹងខ្នាតតូច ដែលមានសមត្ថភាពដុតសំរាម សំណល់វេជ្ជសាស្រ្ត និងសំណល់ឧស្សាហកម្ម ដោយបញ្ចេញឧស្ម័នពុលក្នុងខ្យល់ ក្នុងកម្រិតទាបជាងស្តង់ដារ ដែលអាចទទួលយកបាន។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍និងគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យាឡដុតសំរាមនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចគាំពារបរិស្ថាននៅតាមភូមិដ្ឋានខ្នាតតូច ក៏ដូចជាតំបន់កោះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យគណៈប្រតិភូបន្តធ្វើការជាមួយអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីសិក្សាស្វែងយល់អំពីភាពចាំបាច់និងសារប្រយោជន៍នៃការប្រើប្រាស់ឡដុតសំរាមខ្នាតតូចនេះ។
ឯកឧត្ដម សាយ សំអាល់ ជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុន និងអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
