ឯកឧត្តម កែវ រតនៈ ៖តម្លៃអគ្គិសនីនៅខេត្តព្រះវិហារបានធ្លាក់ចុះថ្លៃពីជាង ២៥០០រៀល


តម្លៃអគ្គិសនីនៅខេត្តព្រះវិហារបានធ្លាក់ចុះថ្លៃពីជាង ២៥០០រៀល/គីឡូវ៉ាត់ម៉ោង មកនៅត្រឹម ១៣០០រៀល/គីឡូវ៉ាត់ម៉ោង ជាបណ្តោះអាសន្ន ក្នុងពេលបច្ចុប្បន្ន ហើយតម្លៃនេះនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀតក្រោម ១០០០រៀល/គីឡូវ៉ាត់ម៉ោង ក្នុងពេលដ៏ខ្លីខាងមុខនេះ តាមផែនការវិនិយោគបន្ថែមរបស់អគ្គិសនីកម្ពុជា។ នេះជាការប្រកាសបញ្ជាក់ជូនរបស់ ឯកឧត្តម កែវ រតនៈ ក្នុងឱកាសបេសកកម្មការងារនៅខេត្ត នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៧ នេះ ។ ឯកឧត្តម កែវ រតនៈ ប្តេជ្ញាសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ភ្ជាប់ខេត្តព្រំដែនមួយនេះឲ្យទៅជាខេត្តមួយរបស់បណ្តាញជាតិ ក្នុងគោលដៅជួយលើកស្ទួយជីវភាព និងបង្កើតការងារជូនប្រជាពលរដ្ឋដែលជាគោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន ។