កិច្ចប្រជុំ អនុក្រុមការងារស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ


នៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអញ្ជើញចូលជាអធិបតី នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ ដែលមាន ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនេះ ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យបានបញ្ញត្តិក្នុងមាត្រា១៨ (លិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្ត) នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។