ឃុំតាំងក្រូច ផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា


ខេត្តកំពង់ស្ពឺៈ ថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០១៦ នៅឃុំតាំងក្រូច ស្រុកសំរោងទង ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងក្រូច រួមមានៈ ឯកឧត្តម ប៉ាន ប៊ុនធឿន ជាប្រធានក្រុម ឯកឧត្តម ឡុង ពៅ ប្រាជ្ញា ជាអនុប្រធានក្រុម ឯកឧត្តម ឌួង សុជាតិ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ លោកជិន គឹមស្រេង អនុប្រធានក្រុម។លោក ហង្ស សុភាព ជាអនុប្រធាន គណៈកម្មាធិការបក្សស្រុកសំរោងទងនិងលោកស្រី ទឹម យ៉េន សមាជិកបក្ស ស្រុកព្រម ទាំង សមាជិកគណបក្សប្រជាជនជាមន្ត្រីខេត្តកំពង់ស្ពឺ សមាជិកក្រុមការងារចុះជួយឃុំតាំងក្រូចទាំងអស់បានចូលរួម បានប្រារព្ធពិធីផ្សព្វផ្សាយ លទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩អាណត្តិទីVរបស់គណបក្សប្រជាជនកម្ពុជា។ចំនួនបានចូលរួម សរុម៦៥ នាក់ ស្រី ១០នាក់ ជាប្រធាន អនុប្រធានសាខាបក្ស ២០ ភូមិ ក្នុងឃុំ តាំងក្រូច យុវជន ឃុំ អង្គការមហាជន នារី ភូមិ។ក្រុមការងារបានធ្វើការផ្សព្វផ្សាយនូវឯកសាររួមមានៈ ១-សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការលើកទី៣៩អាណត្តិទីVរបស់គណបក្សប្រជាជនកម្ពុជា។ ២-ជំនួយស្មារតីស្តីពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ឆ្នាំ ២០១៧ ៣-ផែនការណែនាំស្តីពីការចាត់តាំងការផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩អាណត្តិទីV របស់ គណបក្សប្រជាជនកម្ពុជា។ ក្រុមការងារថ្នាក់កណ្តាលបានឧបត្ថមដល់អ្នកបានចូលរួមនូវអាហារសំរន់ ទឹកសុទ្ធ ប្រាក់ មួយមុឺនរៀលម្នាក់ៗ ឱសថ សុិបទីល ទឹកខ្ពុលមាត់កំចាត់បាក់តេរី ផលិតផល ប៉េ ប៉េ អឹម ក្នុងម្នាក់ៗ២ដប។ពិធីផ្សព្វផ្សាយបានបញ្ចប់ទៅនៅម៉ោង១០ម៉ព្រឹក។ ក្រុមការងារបានបន្តដំណើរទៅ មណ្ឌលសុខភាពក្រូចមាសស្ថិតនៅក្នុងឃុំតាំងក្រូច ជាប់ព្រំប្រទល់ឃុំទំព៌ណមាស ដែលសេវាសុខាភិបាលផ្តល់ប្រជាជនទាំង ២ ឃុំ។ក្រុមការងារបានឧបត្ថមឱសថ FERITAL គ្រាប់ចំនួន មួយសែនប្រាំបួនមុឺនបីពាន់ពីររយគ្រាប់(១៩៣ ២០០)ស្មើនឹង(១៩៣២ដប)ជាឱសថ មាន ជាតិ ដែក អាសុីដហ្វូលិក ព្យាបាលនិងការពារចំពោះស្ត្រី កុមារខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិខាងលើនេះ។
Pan Bunthoeun 27-01-2016 (4)                       Pan Bunthoeun 27-01-2016 (3)
Pan Bunthoeun 27-01-2016 (2)                       Pan Bunthoeun 27-01-2016 (7)
Pan Bunthoeun 27-01-2016 (8)