សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគីរី និងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះ


សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សមាជិកសភាមណ្ឌលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការអនុសាខាកាកបាទក្រហម កម្ពុជាស្រុកជលគីរី និងពិធីចែកអំណោយជូនដល់គ្រួសារជនងាយរងគ្រោះ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។