ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការជាចាំបាច់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការថែរក្សាសុខភាពជូនប្រជាជនខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នេះ ក្រុមការងារស្ថានទូតដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ បានអញ្ជើញចុះ អនុស្សារណៈយោគយល់គ្នារវាងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងសមាគមគ្រូពេទ្យទីក្រុងសេអ៊ូល ដឹកនាំដោយលោកស្រី Kim Sook Hee ប្រធានសមាគម នៅមជ្ឈមណ្ឌលសមាគម នាទីក្រុងសេអ៊ូល ស្ដីអំពីការផ្ដល់សេវាពិនិត្យ ប្រឹក្សាយោបល់ និងព្យាបាល ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបក្នុងករណីជម្ងឺធ្ងន់ធ្ងរ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ។
អនុស្សារណៈយោគយល់នឹងចុះហត្ថលេខាជាថ្មីរៀងរាល់ពីរឆ្នាំម្ដង ហើយជាជំហ៊ានដំបូងនេះ ប្រជាពលរដ្ឋខ្មែរអាចមកទទួលសេវាពិនិត្យ និងព្យាបាលនៅទីក្រុងសេអ៊ូល និងជាជំហានបន្ទាប់នឹងពង្រីកដល់ខេត្តដែលមានសាខារបស់សមាគមគ្រូពេទ្យទីក្រុងសេអ៊ូល៕
ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងសមាគមគ្រូពេទ្យទីក្រុងសេអ៊ូល
