នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរឃុំស្រង៉ែ ឃុំព្រៃឈរ ឃុំល្វា ឃុំសូរ្យសែន ឃុំសំរោង ឃុំតុងរ៉ុង និងឃុំខ្វិតធំ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បន្ទាប់ពីបានរៀបចំវេទិកាថ្នាក់ស្រុកស្តីពីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងភូមិ ឃុំមានសុវត្ថិភាព នៅស្រុកព្រៃឈរ ខេត្តកំពងចាម កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក នៅសាលាឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។