មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាលើកទី៣


មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាលើកទី៣ ប្រព្រឹត្តទៅក្នុងគោលបំណងជំរុញសិស្សានុសិស្ស និស្សិត យុវជន លោកគ្រូ-អ្នកគ្រូ យកចិត្តទុកដាក់លើការសិក្សា និងស្រាវជ្រាវលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញដ៏មានសក្តានុពលសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្ម នៅព្រះរាជាណាចក្រកម្ពុជា។
មហោស្រពនេះ នឹងប្រព្រឹត្តរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ ដែលសកម្មភាពសំខាន់ៗរួមមានៈ
១- ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
២- សិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យា
៣- ការប្រកួតប្រជែងគណិតវិទ្យា ដោយប្រើប្រាស់បច្ចេកវិទ្យា
៤- ការប្រគំតន្ត្រីផ្សព្វផ្សាយ