ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Area Council) របស់កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគអាស៊ាន ក្នុងបរិបថនៃភាពតានតឹងនៃពាណិជ្ជកម្មសកល និងការរាតត្បាតនៃកូវីដ១៩។
កិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមដូចខាងក្រោម៖