អភិបាលខេត្តពោធិ៍សាត់ ទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មុនម៉ោងការងាររដ្ឋបាល ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។