ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រចារឹក


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់​ ដឹកនាំគ្រឿងចក្រ​ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ​ ចារឹក​ សិ្ថតនៅក្នុងឃុំស្យា និងអន្លង់វិល​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។​ ប្រព័ន្ធធារាសាស្រ្តចារឹក មានលទ្ធភាព​ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន​ ១៣.០០០ ហិកតា និងស្រូវប្រាំង ចំនួន ៣.៥០០ ហិកតា ៕