សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចារឹក សិ្ថតនៅក្នុងឃុំស្យា និងអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រព័ន្ធធារាសាស្រ្តចារឹក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៣.០០០ ហិកតា និងស្រូវប្រាំង ចំនួន ៣.៥០០ ហិកតា ៕