ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៍អាស៊ានលើកទី១៧


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៍អាស៊ាន (ASCC) លើកទី១៧ នៅទីក្រុងអ៊ីឡូអ៊ីឡូ ប្រទេសហ្វីលីពីន ដើម្បីពិនិត្យពិភាក្សា និងផ្តល់សេចក្តីសម្រេចយល់ព្រម លើឯកសារពាក់ព័ន្ធ សម្រាប់ត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នាពេលខាងមុខ។
ពីទីក្រុងអ៊ីឡូអ៊ីឡូ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានបញ្ជាក់ថា កិច្ចប្រជុំ ASCCនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ហើយលោកបានដឹកនាំប្រតិភូចេញដំណើរពីកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រទេសមាជិកអាស៊ាន។