លោកជំទាវ ម៉ែន សំអន បន្តអំពាវនាវឲ្យពលរដ្ឋគ្រប់រូបបន្តគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់ក្រសួងសុខាភិបាលទប់ស្កាត់ COVID-19


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ (អតីតគំនរសំរាមស្ទឹងមានជ័យ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគោរព និងអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺកូវីដ១៩នេះ។

នាឱកាសនោះដែរ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃសាលារាជធានីភ្នំពេញ បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពការងារផ្សព្វផ្សាយអប់រំ និងកិច្ចការសង្គម និងការងារមនុស្សធម៌ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃសាលារាជធានីភ្នំពេញ ក្នុងអំឡុងនៃការរីករាលដាល ជាសាកលជំងឺកូវីដ១៩ ជូនគណៈអធិបតី។

ជាមួយគ្នានេះ លោកជំទាវប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃអោយបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បី សុខភាពបងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ។

ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោត សរសើចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរសុំទាន ដូចជនពិការផ្សេងទៀត។ លោកស្រីបានស្នើឲ្យសមាគម ត្រូវចេះ ថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃដផយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះបងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាព ផុលផុសជាងមុន ដែលកត្តាទាំងនេះហើយ ធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា។

រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្រប ខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាម រយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាពពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ការបន្តពង្រីកវិសាល ភាពគ្របដណ្តប់នៃបណ្តាញអគ្គិសនីជនបទ និងការសិក្សាលទ្ធភាពបន្ត កាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹកស្អាតសម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណាដាក់ចេញនូវគោលនយោបាយផ្សេងៗទៀត សំដៅកសាង មូលដ្ឋានគ្រឹចាំបាច់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះក៏មានស្ត្រីគ្រប់លំដាប់ថ្នាក់បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹង និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមផងដែរ ។

ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺជាការបើកទំព័រប្រវត្តិសាស្តថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោតលើការគាំពារមនុស្សចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃប្រជាសាស្ត្រ និងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកឡើងបែបនេះ មិនមែនមានន័យថា យើងទើបចាប់ផ្តើមយកចិត្តទុកដាក់លើការងារនេះទេ ក៏ដូចជា ការបង្កើតមូលនិធិត្រិចក្រយាន្ត សម្រាប់ជួយឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ ។ល។ ជាក់ស្តែង ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, កម្ពុជាតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះការស្តារ, កសាង និងអភិវឌ្ឍប្រទេស, ទោះបីនៅពេលនោះ ប្រទេសជាតិក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចំបងរបស់យើង នៅពេលនោះ គឺដៃម្ខាងខិតខំស្តារសេដ្ឋកិច្ច, កសាងសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់ មិនឱ្យរបប ប៉ុល ពត វិលមកវិញបាន ហើយជាបន្ត បន្ទាប់កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់ សម្គាល់។

លោកជំទាវ ម៉ែន សំអន ក៏បានលើកឡើងអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាល ក្នុងការបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការ លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនជាអតិបរិមា ជាពិសេសការបានដាក់ឱ្យដំណើរការ នូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេសដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ក្នុងអំឡុងពេលកូវីដ ១៩ និងការអនុវត្តគោលនយោបាយ ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ។

ជាទីបញ្ចប់លោកជំទាវ បានចែកអំណោយជូនដល់ស្រ្តី និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មវិធី នូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភួយ និងថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ៕