ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រុមការងារអនុវត្តគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងគម្រោងអាងទឹកអូរបៃតាប់ដែលស្នើសុំដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប គម្រោងនេះស្ថិតនៅភូមិសាស្រ្តឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ អាងទឹកអូរបៃតាប់មានសក្តានុពលអាចស្តុកទឹកបានប្រមាណ ៥០លានម៉ែត្រត្រីគុណ ហើយមានផ្ទៃដីស្រោចស្រព ប្រមាណជាង ២០០០ ហិកតា ៕