ឯកឧត្តម ឡូយ សុផាត បានដឹកនាំឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា​ ចុះពិនិត្យចំការបន្លែរបស់ប្រជាកសិកររស់នៅឃុំស្វាយប្រទាល ស្រុកស្អាង


នៅខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា​ ចុះពិនិត្យចំការបន្លែរបស់ប្រជាកសិកររស់នៅឃុំស្វាយប្រទាល ស្រុកស្អាង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មបន្លែ នៅស្នាក់ការប្រមូលផ្ដុំ និងលក់ធាតុចូលបន្លែសុវត្ថិភាព ព្រមទាំងពិនិត្យការចិញ្ចឹមត្រីចម្រុះ និងសំណេះសំណាលជាមួយម្ចាស់កសិដ្ឋានវារីវប្បកម្ម នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដំណើរនៃការចុះសំណេះសំណាល ពិនិត្យនិងសិក្សាស្វែងយល់ ទីតាំងខាងលើ មានការចូលរួមពី​ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល​ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ៕