នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជាសមាជិកគណកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំត្រីមាសទី២ ជូនដល់ប្អូនៗកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុងក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមផ្ទះរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា(IMAC) នៅវិហារអាសាកាលភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំត្រីមាសទី២ ជូនដល់ប្អូនៗកុមារកំព្រាចំនួន ៥៤នាក់
