តំណាង​រាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ និង តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំត្រីមាសទី២ ជូនដល់ប្អូនៗកុមារកំព្រាចំនួន ៥៤នាក់


នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ​ និងឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជាសមាជិកគណកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​ យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំត្រីមាសទី២ ជូនដល់ប្អូនៗកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុងក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមផ្ទះរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា(IMAC)​ នៅវិហារអាសាកាលភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។