អភិបាលខេត្តព្រះវិហារ អញ្ជើញចុះដោះស្រាយបញ្ហាជម្លោះដី ធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនចំការអំពៅ


“ដីអាស្រ័យផលជាក់ស្តែង អាជ្ញាធរខេត្តនឹងចេញប័ណ្ណ កម្មសិទ្ធស្របច្បាប់ជូន និងសូមពុកម៉ែ បងប្អូនកុំជឿការ ញុះញុង សន្យា ឆបោក ពីជនអគតិមួយចំនួន ប្រព្រឹត្តិ នូវអំពើរខុសច្បាប់ ត្រូវជឿជាក់លើដំណោះស្រាយរបស់ អាជ្ញាធរខេត្ត ទើបបងប្អូន ទទួលបានកម្មសិទ្ធស្រប ច្បាប់ពិតប្រាកដ” ប្រសាសន របស់ឯកឧត្តមអភិបាល ខេត្តព្រះវិហារ ក្នុងឱកាសចុះ ដោះស្រាយបញ្ហាជម្លោះដី ធ្លីរវាងប្រជាពលរដ្ឋឃុំសង្កែរ២ជាមួយក្រុមហ៊ុនចំការអំពៅ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧៕