ក្រុមការងារបច្ចេកទេ​ស​ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តការងារថែទាំខួប និងថែទាំប្រចាំ​ផ្លូវចំនួន​ ៩ខ្សែ


នាថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២០២​ ក្រុមការងារបច្ចេកទេ​ស​ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តការងារថែទាំខួប និងថែទាំប្រចាំ​ផ្លូវចំនួន​ ៩ខ្សែ​ ដូចខាងក្រោម៖
1-បានធ្វើការកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2644 ស្ថិតក្នុងឃុំបេងមាលា ស្រុកស្វាយលើ។
2-បានបន្តធ្វើការសម្អាតរុក្ខជាតិសង្ខាងផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម17 ដល់គ.ម30 ស្ថិតក្នុងស្រុកបន្ទាយស្រី។
3-បានធ្វើការកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2647 ស្ថិតក្នុងឃុំត្រពាំងថ្ម ស្រុកស្វាយលើ។
4-បានធ្វើការជួសជុលដោយស្រោចកៅស៊ូផ្ទៃផតស្រុត ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ចន្លោះគ.ម5 ដល់គ.ម6 ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង។
5-បន្តកាងារកាយបកស្រទាប់គ្រឹះចាស់ និងកៀរកិនបង្ហាប់ស្រទាប់គ្រឹះថ្មម៉ិច(M30) គម្រោងជួសជុលផ្លូវ កេសសរកូល (គម្រោងរដ្ឋបាលខេត្ត អនុវត្តដោយមន្ទីរ សកដ.សរ) ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
6-បន្តកាងារកាយបកស្រទាប់គ្រឹះចាស់គ្មានគុណភាព និងបង្ហាប់ឡើងវិញ គម្រោងផែនការជួសជុលខួបផ្លូវខេត្តលេខ2SR3 ចន្លោះ2+230 ដល់7+430 លាតសន្ធឹងក្នុងសង្កាត់ស្លក្រាម សាលាកំរើក ស្វាយដង្គុំ ក្រុងសៀមរាប។
7-បានបន្តធ្វើការជួសជុលសំបុកមាន់ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម31 ដល់គ.ម32 ស្ថិតក្នុងស្រុកបន្ទាយស្រី។
8-បានបន្តធ្វើការជួសជុលបង្គោលសុវត្ថិភាព សម្អាតរុក្ខជាតិសង្ខាងផ្លូវ និងសម្អាតស្ពាន ការងារថែទាំប្រចាំផ្លូវជាតិលេខ6 ចន្លោះគ.ម254 ដល់គ.ម258 ស្ថិតក្នុងឃុំសង្វើយ ស្រុកជីក្រែង។
9-បានធ្វើការជួសជុលសំបុកមាន់ ការងារថែទាំប្រចាំផ្លូវខេត្តលេខ266F ចន្លោះគ.ម20 ដល់គ.ម21 ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ។
ជាមួយគ្នានេះក្រុមការងារការងារលូទឹក​ ក៏បានសហការជាមួយក្រុមការងារគម្រោងជួសជុលផ្លូវកេសសរកូល ក្រុងសៀមរាប របស់រដ្ឋបាលខេត្ត ធ្វើការបូមស្ដារលូស្ទះដោយដី និងសំរាម​ និងបានបន្តជួសជុលប្តូរគម្របស៊ុមរឺហ្គាលូទឹកភ្លៀង តាមបណ្ដោយផ្លូវ អាចារ្យ ហែម ចៀវ ដើម្បីបើកមុខទឹក៕