សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ក្នុងឱកាសពិធីសែនក្បាលទឹកនេះ


តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។

នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។

ទន្ទឹមនឹងនេះដែរ​ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យ​ក្នុងការរស់នៅ​ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោឆ្លងជម្ងឺកូវីដ-១៩​ អោយសោះ​ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ​ ចឹល​ ឬ​ អាល់កុល​ និងពាក់ម៉ាសក្នុងពេលចាំបាច់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។

អរគុណសន្តិភាព