ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ផ្តាំផ្ញើពលរដ្ឋខេត្តបន្ទាយមានជ័យ ថែរក្សាសន្តិភាព សុខភាព និងបង្កើនការងារកសិកម្ម


(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព សុខភាព និងបង្កើនការងារកសិកម្ម។

ការផ្តាំផ្ញើនេះបានធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសឯកឧត្តម ចុះពិនិត្យការជួសជុលផ្លូវក្រាលថ្មមិច និងសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ ប្រគេននិងជូនពរជ័យពីសម្តេចសាយ ឈុំ សម្តេចហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រគេននិងជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងគ្រប់សាសនា ដែលបានចូលរួមក្នុងការស្ថាបនាផ្លូវ ប្រពន្ធលូបង្ហូរទឹក និងលូ រំដោះទឹក ទីលានចាក់សំរាម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា កែប្រែមុខមាត់ប្រកបដោយមោទនៈ នៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជានៅទូទាំងខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដេីរលេីផ្លូវត្រូវប្រទេសមានសុខសន្តិភាព រីកចម្រេីនគ្រប់វិស័យ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្តសម្បូរសប្បាយ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាក ហេីយមិនធ្វេីការដោះស្រាយនោះឡេីយ ពិសេសដំណាក់កាលកម្ពុជាក៏ដូចជាប្រទេសស្ទេីរតែទាំងអស់លេីលោក ជួបបញ្ហាជំងឺកូវីដ-១៩ បានចេញវិធានការប្រកបដោយប្រសិទ្ធិ ភាព ហ្មត់ចត់ និងដាច់ខាត ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានចែកជា ៣សមរភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ៣សមរភូមិនោះ រួមមាន៖ ការទប់ស្កាត់មិនឱ្យមានការបន្តនាំ ជំងឺចូលមកកម្ពុជា, ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ និងបានឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ មានប្រមាណ ៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលបានចំណាយប្រមាណជាង១០០ ប៊ីលានរៀល ឬប្រមាណ២៥លានដុល្លារក្នុង០១ខែៗសម្រាប់ការផ្តល់នេះ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាព ថែរក្សាសុខភាព ចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈីក បញ្ហាគ្រឿងញៀន និងបន្តពង្រឹងពង្រីកមុខរបរកសិកម្មដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វដេីម្បីបង្កើនចំណូលចិញ្ចឹមគ្រួសារ។

ទឹកចិត្តសប្បុររស ចូលរួមសម្រាលទុក្ខលំបាក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន៖

* ប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន៧វត្ត ក្នុង១វត្តៗទទួលបាន អង្គរ២០០គីឡូក្រាម ទឹកសុទ្ធ ១០កេស ទឹកភេសជ្ជ:១០កេស មី៩កេស ទឹកស៊ីអ៉ីវ ទឹកត្រី ២០យួរ និងបច័្ចយ១លានរៀល។
* ផ្តល់ការជួសជុលផ្លូវប្រវែង៥០គីឡូម៉ែត្រ ដេីម្បីបញ្ចប់គម្រោងជួសជុលផ្លូវដែលមានប្រវែងសរុបជិត១០០គីឡូម៉ែត្រ។
* ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួនប្រជាពលរដ្ឋ ៤០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះតូច ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កព្ចាប់ ស្ករស ១គីឡូក្រាម ប្រេងឆា ១ដប សាប៊ូ១គីឡូក្រាម សារុង១ ថវិកា១ម៉ឺនរៀល។
* ផ្តល់ជូនក្រុមការងារជួសជុលផ្លូវ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល
* ផ្តល់ជូននគរបាលការពារ កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ ប្រជាការពារ ក្រុមយុវជន ក្នុង១ក្រុម /អង្គភាពទទួលបាន ៥០០.០០០រៀល៕