មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រខេត្តក្រចេះ


នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៤ ប្រព័ន្ធ នៅក្នុងខេត្តក្រចេះ ក្នុងនោះរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរប៉ាក់ ស្ថិតក្នុងឃុំសំបូរ ស្រុកសំបូរ
២. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក សេដា ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី
៣. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កោះសុក្រំ ស្ថិតក្នុងឃុំដា ស្រុកចិត្របុរី
៤. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បឹងរំលាច ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ៕