អភិបាលខេត្តតាកែវ ណែនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ពលរដ្ឋឱ្យចេះការពារខ្លួនពីជំងឺកូវីដ១៩ កំឡុងភ្ជុំបិណ្ឌ


នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០២នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានណែនាំដល់មន្ទីរធម្មការ និងសាសានា និងមន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយអបរំ ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយរក្សាគន្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស លាងដៃ និងអាល់កុល នៅកំឡុងបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម អ៊ូច ភា បានបន្តថា នៅក្នុងកំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋពុទ្ធបរិស័ទគ្រប់ទិសទីនឹងមកជួបជុំគ្នាចូលរួមកាន់បិណ្ឌ និងបោះបាយបិណ្ឌនៅគ្រប់ទីវត្តអារាម ដូច្នោះមន្ទីរពាក់ព័ន្ធ និងអាជ្ញាធក្រុងស្រុកទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់គ្រប់វត្តអារាម ត្រូវដាក់អាល់កុល និងសាប៊ូសម្រាប់លាងដៃឱ្យប្រជាពុទ្ធបរិស័ទ្ធលាងដៃ ឱ្យបានត្រឹមត្រូវ ជាពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមកកាន់បិណ្ឌ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ពាក់ម៉ាស រក្សាគន្លាតសុវត្ថិភាព នឹងអនុវត្តអោយបានត្រឹមត្រូតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទូទាំងខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យកាន់បុណ្យនេះឱ្យបានល្អប្រសើរ និងត្រូវធ្វើការទប់ស្កាត់ឱ្យបានរាល់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕