នៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជំហានទី២ នៅតាមបណ្ដាទីតាំងនិងពេលវេលាដូចខាងក្រោម៖
❖នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
– វេលាម៉ោង ១៥៖០០ – ១៥៖៤៥ នាទីរសៀល បាញ់ថ្នាំនៅទីតាំងវិទ្យាល័យក្រឡាញ់ ស្ថិតនៅទីរួមស្រុកក្រឡាញ់ ខេត្តសៀមរាប។
❖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០
– វេលាម៉ោង ០៩៖០០ – ១០៖៣០ នាទីព្រឹក បាញ់ថ្នាំនៅទីតាំងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
– វេលាម៉ោង ១០៖៤៥ – ១២៖០០ នាទីព្រឹក បាញ់ថ្នាំនៅទីតាំងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖