រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បេីកកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងសហប្រតិបត្តិការវិស័យការពារជាតិ និងការទប់ស្កាត់ជំងឺកូវីដ-១៩


នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបសន្ទនាគ្នាជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម តាមរយៈប្រព័ន្ធទូរគមនាគមន៍ (Hotline) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩។

កិច្ចសន្ទនារបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តេីមចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មួយចំនួនផងដែរ៕