ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រចាំតំបន់កម្ពុជា ថៃ ឡាវ


ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Maurizio Bussi នាយកប្រចាំតំបន់កម្ពុជា ថៃ ឡាវ នៃអង្គការអន្តរជាតិខាងការងារ ILO អំពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការអនុវត្តច្បាប់ និងអនុសញ្ញាអន្តរជាតិផ្សេងៗ នៅទីស្តីការក្រសួង។