ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ លោកម៉ននី បណ្ឌិត អភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមស្រុកស៊ីធរកណ្តាល បានសហការជាមួយតំណាងកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បាននាំយកផ្ទះចំនួន ០២ ខ្នង និងបង្គន់អនាម័យ ចំនួន០១ ខ្នង ដើម្បីប្រគល់ជូនដល់គ្រួសារ ចាស់ជរា ក្រីក្រ ចំនួន ០២ គ្រួសារ នៅ ស្រុក ស៊ីធរកណ្ដាល។
- គ្រួសារទី១៖ លោកយាយ ប៉ាន់ ហួន អាយុ ៧៧ ឆ្នាំ ជាស្រីមេម៉ាយ ជនក្រីក្រគ្មានទីពឹង នៅភូមិ បឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ដែលត្រូវបានភ្លើងឆេះផ្ទះកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ទទួលបានផ្ទះ ០១ខ្នង និងបង្គន់ ០១ ខ្នង។
- គ្រួសារទី២៖ លោកយាយ ឃ្លោក យ៉ន អាយុ៨៤ ឆ្នាំ ជាស្រីមេម៉ាយ ជនក្រីក្រគ្មានទីពឹង នៅភូមិ ព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ទទួលបានផ្ទះ ០១ ខ្នង។
លោកប្រធាន បានថ្លែងអំណរគុណ ជូនចំពោះសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហម ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជន និងពិសេសជូន ឯឧ ជា សុមេធី អភិបាលខេត្តព្រៃវេង និងជាប្រធានកាកបាទក្រហម ខេត្តព្រៃវែង ដែលបានជួយជ្រុមជ្រែង អោយមានការផ្តល់ផ្ទះនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកយើងខ្ញុំនាឱកាសនេះ។
អភិបាលស្រុកស៊ីធរកណ្តាល នាំយកផ្ទះចំនួន ០២ ខ្នងប្រគល់ជូនដល់គ្រួសារ ចាស់ជរា ក្រីក្រ ចំនួន ០២ គ្រួសារ
