នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះត្រួតពិនិត្យបញ្ចប់ការងារកែលំអ និងថែទាំស្ថានីយបូមទឹក ហ៊ុន សែន ទី ២២ និងទី ២៣ ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី និងស្ថានីយបូមទឹកត្រពាំងត្រាវ ស្ថិតក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ៕