អភិបាលស្រុកស៊ីធរកណ្តាល នាំយកផ្ទះចំនួន ០២ ខ្នងប្រគល់ជូនដល់គ្រួសារ ចាស់ជរា ក្រីក្រ ចំនួន ០២ គ្រួសារ


ព្រឹកថ្ងៃទី​១៥ ខែមិនា ឆ្នាំ២០១៧ លោកម៉ននី​ បណ្ឌិត​ អភិបាលស្រុក​ និងជាប្រធាន​ អនុសាខាកាកបាទក្រហមស្រុកស៊ីធរកណ្តាល​ បានសហការជាមួយតំណាងកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បាននាំយកផ្ទះចំនួន ០២ ខ្នង និងបង្គន់អនាម័យ ចំនួន០១ ខ្នង ដើម្បីប្រគល់ជូនដល់គ្រួសារ ចាស់ជរា ក្រីក្រ ចំនួន ០២ គ្រួសារ នៅ ស្រុក ស៊ីធរកណ្ដាល។
-​ គ្រួសារទី១៖ លោកយាយ ប៉ាន់ ហួន អាយុ ៧៧ ឆ្នាំ ជាស្រីមេម៉ាយ ជនក្រីក្រគ្មានទីពឹង នៅភូមិ បឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ដែលត្រូវបានភ្លើងឆេះផ្ទះកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ទទួលបានផ្ទះ ០១ខ្នង និងបង្គន់ ០១ ខ្នង។
-​ គ្រួសារទី២៖ លោកយាយ ឃ្លោក យ៉ន អាយុ៨៤ ឆ្នាំ ជាស្រីមេម៉ាយ ជនក្រីក្រគ្មានទីពឹង នៅភូមិ ព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ទទួលបានផ្ទះ ០១ ខ្នង។​
លោកប្រធាន​ បានថ្លែងអំណរគុណ​ ជូនចំពោះសម្តេចគតិព្រឹទ្ឋបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជន​ និង​ពិសេសជូន​ ឯឧ​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវេង​ និងជាប្រធានកាកបាទក្រហម​ ខេត្តព្រៃវែង​ ដែលបានជួយជ្រុមជ្រែង​ អោយមានការផ្តល់ផ្ទះនេះ​ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកយើងខ្ញុំនាឱកាសនេះ។