សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបពិភាក្សាការ ងារជាមួយប្រតិភូវៀតណាម


កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការ ងារជាមួយប្រតិភូវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម បិញមិញ ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។
ពិធីនេះក៏មានកាចូលរួមពីឯកឧត្តមជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយក ដ្ឋាន​ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ។ រីឯភាគីវៀតណាមមាន ឯកឧត្តម ជា​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយក ដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។