រដ្ឋបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋមានការខ្វះខាតចំនួន ៨០គ្រួសារ នៅស្រុកប្រាសាទសំបូរ


ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសហការី អញ្ជើញចុះទៅសាកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៨០គ្រួសារ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។