ឯកឧត្តម ងិន បាណាល់ អញ្ជើញជាអធិបតី បើកវគ្គបញ្រ្ជាបគោលនយោបាយគណបក្សយល់យុវជនសកម្មជនស្រុកពាមជរ


ថ្ងៃទី១៨ មីនា ២០១៧ ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចូលរួមជាអធិបតីភាពបើកវគ្គបញ្រ្ជាបគោលនយោបាយគណបក្សយល់យុវជនសកម្មជនស្រុកពាមជរ ចំនួន១៦៥នាក់។

ក្នុងនាមជាយុវជនគណបក្ស ត្រូវសិក្សាស្វែងយល់ពីគោលការណ៍ គោលនយោបាយគណបក្សឱ្យបានច្បាស់ ព្រោះយុវជនជាកោសិការ ជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ប្រទេសជាតិ។

មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។