ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយ ថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែល បានអនុវត្តន៍កន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តន៍បន្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។